watch here
loading...
Home Blog Page 11

ជូនលោក អ៊ុំ សំអាន អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប កំពុងជាប់ឃុំឃាំង

ជាបឋមយើងខ្ញុំ ឆាំ ឆានី, ប៉ាង សុឃឿន, ម៉ែន ណាត និង ទ្រី សម ក្នុងនាមជាមិត្តភ័ក្តិ មិត្តរួមការងារ និងអ្នករាប់អាន សូមសរសើរដោយស្មោះអស់ពីចិត្ត នូវវីរៈភាពដ៏អង់អាចក្លាហាន និងឆន្ទៈដ៏ឧត្តុង្គឧត្តម របស់លោក អ៊ុំ សំអាន ក្នុងការតស៊ូដើម្បីសេរីភាព អធិបតេយ្យភាព បូរណភាពទឹកដី នៃមាតុភូមិដ៏កំសត់របស់យើង។ ជាង ២០ ឆ្នាំហើយ ដែលលោក និងពួកយើង ព្រមទាំងមិត្តភក្តិជាច្រើនទៀត ដូចជាលោក ជា វិជ្ជា ជាដើម បានរួមការងារជាមួយគ្នា ក្នុងឋានៈជាស្ថាបនិក ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាអ្នកស្នេហាជាតិជំនាន់ថ្មី។ ការងារដែលយើងធ្វើ គឺផ្តោតសំខាន់បំផុត ទៅលើបញ្ហាបូរណភាពទឹកដី ដែលរបបដឹកនាំ ហ៊ុន សែន បានកាត់ឲ្យយួន តាមរយៈសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ រួមមានព្រំដែនទឹក ព្រំដែនគោក កោះត្រល់ និងកោះមួយចំនួនទៀត នៃបណ្តុំកោះត្រល់។ ក្នុងនាមជាតំណាងរាស្ត្រ លោក អ៊ុំ សំអាន ពិតជាបានបំពេញកាតព្វកិច្ច ជូនជាតិច្រើនណាស់...

ក្តៅៗ ម៉ៅ មុនីវណ្ណ បដិសេធ​ការ​ចោទ​ប្រកាន់​ដែល​ថា លោក​ជា​ជន​បង្កប់​ក្នុង​បក្ស​ប្រឆាំង

មន្រ្តី​ជាន់ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ បដិសេធ ការ​ចោទប្រកាន់​របស់​អ្នកគាំទ្រ​មួយ​ចំនួន​របស់គណ​បក្ស​ប្រឆាំង​នៅក្រៅ​ប្រទេស ដែលថា លោក ម៉ៅ មុនីវណ្ណ គឺ​ជា​ជន​បង្កប់​នៅក្នុង​គណ​បក្ស​សង្រ្គោះជាតិ​។ ការ​បដិសេធ​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​អ្នក​ប្រើ​​ហ្វេសប៊ុក​ឈ្មោះ​ថា ឆាំ ឆានី បាន​ហៅ លោក ម៉ៅ មុនីវណ្ណ តំណាង​រាស្ត្រ​មណ្ឌល​ត្បូង​ឃ្មុំ ថា​ជា​មេហ្វូង​ចចក ក្នុង​គណ​បក្ស​ប្រឆាំង ហើយ​ហៅ​ លោក ឡុង ប៊ុន្នី ដែល​ប្រកាស​ចាក​ចេញ​នោះ​ថា​ជា​កូន​ចចក។ ពីខេត្ត​ត្បូងឃ្មុំ ខណៈ​ជួប​សំណេះ​សំណាល​ជាមួយ​សកម្មជន​នៅថ្ងៃ​អាទិត្យ​នេះ លោក ម៉ៅ មុនីវណ្ណ ​ដែល​បច្ចុប្បន្ន​ជាប្រធាន​ស្តីទី​គណ​កម្មាធិការ​ប្រតិបត្តិ​គណ​បក្ស​សង្រ្គោះជាតិ​បាន​សំដែង​ការ​សោក​ស្តាយ​ចំពោះ​ការ​ចោទ​ប្រកាន់​រូប​លោកថា​ជា​ជន​បង្កប់​នោះ​។ លោក​ចាត់​ទុក​ថា​អ្នកដែល​ចោទ​ប្រកាន់​រូប​លោក​បែប​នេះ គឺ​កំពុង​តែ​ធ្លាក់​ចូល​ក្នុង​គន្លង​បម្រើ​នយោបាយ​របស់​គេ​ដើម្បី​បំបែក​គណ​បក្ស​ប្រឆាំង​។ បើតាម លោក ម៉ៅ មុនីវណ្ណ ការ​ចោទ​ប្រកាន់​មក​លើ​រូប​លោក​ថា​ជន​បង្កប់​នោះ ​មិន​មែន​ជារឿង​ថ្មី​ទេ។ ​មិន​មែន​ជា​រឿង​ថ្មី​ដោយ​លោក​ថា ឲ្យតែ​ជិត​ដល់​ពេល​បោះឆ្នោត​ម្តងៗ រូប​លោកតែង​តែ​រង​ការ​ប្រកាន់​បែបនេះ​។ មិន​មែន​មាន​តែ​លោក ម៉ៅ មុនីវណ្ណ ម្នាក់​ប៉ុណ្ណោះទេ​ដែល​រង​ការ​ចោទថាជា​ជន​បង្កប់​ក្នុង​គណបក្ស​សង្រ្គោះ​ជាតិ​នោះ។ លោក មុត ចន្ថា ជា​ប្រធាន​ខុទ្ទកាល័យ​លោក កឹម សុខា ក៏រង​ការ​ចោទ​ប្រកាន់​ដូច​គ្នា​នេះ​ដែរ។ នេះ​បើ​តាម​ហ្វេសប៊ុក ដែល​ឈ្មោះ ឆាំ ឆានី ដដែល​នេះ។ប៉ុន្តែ​លោក មុត ចន្ថា មិន​អាច​ទាក់​ទង​បាន​ទេ​នៅថ្ងៃ​អាទិត្យ​នេះ។ សូម​បញ្ជាក់​ការ​ចោទ​ប្រកាន់​មកលើ​លោក ម៉ៅ មុនីវណ្ណ និង​លោក...

អុញនោះ! ដោយសារបញ្ហាហ្វូងឆ្កែចចក កំពុងអុកឡុក លោកម៉ែន ណាត អំពាវនាវឲ្យលោកស្រី ជូឡុង សូមួរ៉ា….

(ប៉ារីស) ៖ លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលកំពុងរស់នៅនិរទេស នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ ម្សិលម៉ិញនេះ បានអំពាវនាវឲ្យ លោកស្រី ជូឡុង សូម៉ូរ៉ា ភរិយាលោក សម រង្ស៊ី អញ្ជើញត្រឡប់ទៅប្រទេសកម្ពុជា ជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាក្នុងគណបក្សសង្គ្រោះជាតិ ដោយសារតែលោកយល់ឃើញថា ក្រុមមន្រ្តីចចក និង កញ្ជ្រោង ដែលពាក់ស្បែកទន្សាយ កំពុងអុកឡុក អូសទាញ និងបំភ័យមន្រ្តីឯទៀត ដើម្បីគ្រប់គ្រងគណបក្សសង្គ្រោះជាតិ តាមសេណារីយ៉ូ របស់ ហ៊ុន សែន។ ការអំពាវនាវរបស់ លោក ម៉ែន ណាត បានធ្វើឡើងក្រោយពេលដែល លោក សម រង្ស៊ី  អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាបិតាស្ថាបនិក នៃសមាគម លើកតម្កើងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ថ្លែងឲ្យដឹងថា មានថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមួយចំនួនកំពុងតែយកឈ្មោះលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ទៅប្រើប្រាស់ ដើម្បីទាញគណបក្សសង្គ្រោះជាតិឲ្យទៅចុះចូលជាមួយគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក Facebook ដ៏ពេញនិយម លោក ម៉ែន...

ដល់ម្លឹងផង! ឆៃ លិដាឡែន សំពះសុំអង្វរសម្ដេចតេជោ ហ៊ុន សែន ព្រោះតែ….សូមជួយស៊ែរជូនគាត់1ផង

វីស័យភាពយន្ដខ្មែរ ហាក់មានសន្ទុះរីកចម្រើ​​នខ្លាំង បន្ទាប់ពីអ្នកសិល្បៈបានស្នើទៅកាន់ក្រសួងព័ត៌មានឱ្យភាពយន្ដខ្មែរមានបញ្ចាំងនៅក្នុងម៉ោងមាសជំនួសភាពយន្ដបរទេស ជាពិសេសនៅតាមរោងភាពយន្ដនានា…។ មីៗនេះផងដែរ ក៏មានផលិតករជាច្រើនកំពុងសំដែងការព្រួយបាម្មណ៍ នៃការធ្លាក់ចុះវិស័យភាពយន្ដខ្មែរមកវិញ បន្ទាប់ពីក្រសួងប្រកាសយកពន្ធទៅលើការផលិតភាពយន្ដច្រើនហួសហេតុ។ នៅលើគណនីហ្វេសប៊ូករបស់តារាជើងចាស់ អ្នកនាង ឆៃ លីដាឡែន (Moeun Malen) ទាក់ទិននឹងការយកពន្ធទៅលើការផលិតភាពយន្ដ របស់ក្រសួងវប្បធម៌ អ្នកនាងបានសរសេរសារអង្វរស្នើទៅកាន់សម្ដេចតេជោ ហ៊ុន សែន ដើម្បីសូមអនុគ្រោះ និងពន្យាពេលដល់ផលិតកម្ម និងផលិតករ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ហុឺ​ មើលទៅប្រហែលជាមិនបានថតកុនទៀតទេ​ ព្រោះផលិតកម្ម​ ផលិតករឈប់ផលិតអស់ហើយ​ បើត្រូវបង់ពន្ធចូលរដ្ឋច្រើនម្លឹងៗ​ អញ្ចឹងមានតែច្រៀង​ តែបើច្រៀងគិតពន្ធទៀត​ អញ្ចឹងអូនមានតែទៅលក់នំDonutអោយម៉ាក់អូនហើយ​ ។​ តែបើបងប្អូននៅគាំទ្រការសម្តែងរបស់ខ្ញុំនឹងគាំទ្រភាពយន្តខ្មែរ​ ចង់អោយភាពយន្តខ្មែរនៅមានបន្ត​ សូមជួយshare​ ដើម្បីសុំអង្វរស្នើរសុំសម្តេចនាយករដ្ឋមន្ត្រី​ សម្តេចតេជោ​ ហ៊ុន​ សែន នឹង​ លោកជំទាវ​ សូមលោកអនុគ្រោះនឹងមេត្តា​ ពន្យាពេលដល់ផលិតកម្ម​ ផលិតករ​ ផង​ បើមិនអញ្ចឹងទេសិល្បករនឹងសិល្បការី​ ប្រកដជាដាច់បាយនឹងលែងមានការងារធ្វើហើយ​ ជាពិសេសនឹងលែងបានបញ្ចេញសមត្ថភាពនឹងស្នាដៃជូនបងប្អូនប្រជាពលរដ្ឋខ្មែរទៀតហើយ​ សូមអ្នកទាំងអស់ជួយshareផង​ ដើម្បីគាំទ្រខ្សែរភាពយន្តខ្មែរយើង​ សូមបញ្ជាក់ផងដែរថា ចាប់តាំងពីក្រសួងប្រកាសយកពន្ធមក ធ្វើឱ្យផលិតកម្ម និងផលិតករស្ទើរតែទាំងអស់ អាចនឹងបង្ខំចិត្តត្រូវផ្អាកសកម្មភាពផលិតភាពយន្ដរបស់ខ្លួន៕  

អុញនោះ! សូមផ្តាំទៅលោក ម៉ៅ មុន្នីវណ្ណ ផងថា វាមិនមែនជារឿងចាំបាច់……

បន្ទាប់ពីអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក គង់ សុភា បានចេញសារគាំទ្រការប្រតិកម្មរបស់ព្រះអង្គម្ចាស់ធម្មិកោដែលព្រះអង្គ បានមានបន្ទូលប្រតិកម្មទៅកាន់ក្រុម ឬបុគ្គលឳកាសនិយមខណៈពេលដែលគណបក្សសង្គ្រោះជាតិកំពុងតែប្រឈមនឹងការហែកត្របាក់ ចែកគ្នាស៊ីពីក្រុមពួកផ្តាច់ការនិយមប្រើអំណាចរំលោភបំបានច្បាប់ហាក់បីដូចជាប្រមាថដល់អង្គព្រះមហាក្សត្រ ថាគណបក្សសង្គ្រោះជាតិ មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់បុគ្គល ឬក្រុម ឬថ្នាក់ដឹកនាំណាមួយក្នុងជួរគណបក្សសង្គ្រោះជាតិឡើយ ។ លោក គង់ សុភា បានបន្ថែមនៅបន្ទូលរបស់ព្រះអង្គទៀតថា​ គណបក្សសង្គ្រោះជាតិបានកើតឡើងលដោយសារឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលជាអ្នកស្រលាញ់លទ្ធិប្រជាធិបតេយ្យរួមបញ្ចូលគ្នា រវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដូច្នេះរាល់ការសម្រេចកិច្ចការងារផ្សេងៗ ឬបញ្ហាធំៗនៅក្នុងបក្ស ចាំបាច់ត្រូវតែឆ្លងកាត់គណកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សជាមួយសិន។ ក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំម្នាក់នៃគណបក្សសង្គ្រោះជាតិ សូមគាំទ្រព្រះអង្គម្ចាស់ធម្មិកោដែលមានបន្ទូលថា គណបក្សសង្គ្រោះជាតិ មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់បុគ្គល ឬអ្នកដឹកនាំណាមួយឡើយគឺគណបក្សកើតឡើងដោយសារឆន្ទ:ប្រជាពលរដ្ឋស្រលាញ់លទ្ធិប្រជាធិបតេយ្យរួមបញ្ជូលគ្នា គឺ សម រង្ស៊ី និងសិទ្ធិមនុស្ស ហើយរាល់ការសំរេចការងារធំៗត្រូវឆ្លងកាត់អចិន្ត្រៃយ៍គណបក្ស សូមកុំតាំងខ្លួនជាអ្នកក្លាហានក្នុងភ្នក់ភ្លើងចំបើងអោយ សោះ ។ មិនខុសគ្នានឹងលោក គង់ សុភា នោះទេ គណនេយ្យដ៏មានប្រជាប្រិយ៍ក្នុងបណ្តាញសង្គមហ្វេសបុកលោក ប៉ា សុខឿន ហៅ ខ្មែរសុវណ្ណភូមិ បានចេញសាររបស់ខ្លួនដោយផ្តាំផ្ញើរទៅកាន់តំណាងរាស្ត្រម្នាក់របស់គណបក្សសង្គ្រោះជាតិដែលកំពុងតែដើរខុសគន្លងនៃអ្នកប្រជា ធិបតេយ្យ  ខុសគន្លងនៃឆន្ទៈរបស់ប្រជាពលរដ្ឋ និងកំពុងតែរំលោភនូវសម្បថរបស់ខ្លួន។ លោក ប៉ា សុខឿន បានសម្តែងនូវអារម្មខកចិត្តយ៉ាងខ្លាំងចំពោះអ្នកតំណាងរាស្ត្រលោក ម៉ៅ មុន្នីវណ្ណ...

កាសែត The Cambodia daily ចេញផ្សាយ​ឡើងវិញ​តាម​ប្រព័ន្ធ​អ៊ីនធឺណេតប៉ុន្តែ…………

កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ប្រកាស​ចាប់​ផ្ដើម​ការ​ផ្សាយ​របស់​ខ្លួន​ឡើងវិញ តាម​ប្រព័ន្ធ​អ៊ីនធឺណេត ប៉ុន្តែ​ពុំ​មាន​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នោះ​ទេ។ និពន្ធ​នាយករង​នៃ​កាសែត​នេះ​គឺ អ្នកស្រី ដេប៊ី គ្រីស្ហ័រ ស្ទៀល (Debbie Krisher-Steele) បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក (Facebook) កាល​ពី​ដើម​សប្ដាហ៍​ថា គោល​បំណង​នៃ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​អ៊ីនធឺណិត​នេះ គឺ​ដើម្បី​សុវត្ថិភាព​អ្នក​ពាក់ព័ន្ធ និង​ដើម្បី​បន្ត​ក្ដី​សង្ឃឹម​ថា អាជីព​អ្នក​កាសែត មិន​ត្រូវ​បាន​គេ​សង្កត់សង្កិន និង​កម្ទេច​ចោល​នោះ​ឡើយ។ អ្នកស្រី ដេប៊ី បន្ត​ថា អត្ថបទ​ផ្សព្វផ្សាយ​ទាំងនោះ រួមមាន សេចក្ដី​សង្ខេប​ព័ត៌មាន​ថ្មីៗ និង​ស្ថានការណ៍​ដែល​កំពុង​កើតមានឡើង​នៅ​កម្ពុជា។ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ត្រូវ​បាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ស្រង់​សម្ដី​ថា សមត្ថកិច្ច​នឹង​ចាត់វិធានការ​ផ្លូវច្បាប់ ប្រសិន​បើ​មាន​ការ​ស្នើសុំ​ពី​ក្រសួង​ព័ត៌មាន។ កាសែត ខេមបូឌា ដេលី បាន​ប្រកាស​បិទ​ស្ថាប័ន​របស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ កន្លង​មក​នេះ ដោយសារ​រដ្ឋាភិបាល​ចោទ​ប្រកាន់​ថា កាសែត​នេះ ជំពាក់​ពន្ធ​រដ្ឋ ជាង​៦​លាន​ដុល្លារ​អាមេរិក៕ ប្រភព អាស៊ីសេរី RFA Khmer

ក្តៅៗ លោក ឆាំ ឆានី ផ្ញើរសារទៅកាន់ក្រុមឆ្កែចចកពាក់រោមហង្ស ប៉ងកំទេច CNRP ជាពិសេស

ជូន មុត ចន្ថា ក្រុមឆ្កែចចកពាក់រោមហង្ស ប៉ងកំទេច CNRP ជាពិសេស បើចង់ប្តឹង ឆាំ ឆានី សូមសួរទៅ ហ៊ុន សែន ហ៊ុន ម៉ាណែត ម៉ែន សំអន ឈាង វុន និងមនុស្សក្នុងបក្សប្រជាជនមួយចំនួនទៀត ដែលជាក្រុមចៅហ្វាយនាយរបស់លោកសិនទៅ ថាតើពួកគេធ្លាប់ប្តឹង នឹងគម្រាម ឆាំ ឆានី ប៉ុន្មានដងហើយ ហើយរហូតពេលនេះ តើពួកគេធ្វើអី ឆាំ ឆានី កើត ? សំរាប់លោកម្នាក់ ដែលគម្រាមចង់ប្តឹង ឆាំ ឆានី តាមឆាត ហើយត្រូវបែកធ្លាយដល់ ឆាំ ឆានី បានន័យថាលោកនៅស្ទើរណាស់ បើមិនជឿសាកមើលទៅ ៕

៣ របៀបហាត់យកសាច់ដុំដើមដៃ បានធំ លឿនរហ័ស

អេតមីន ជឿជាក់ថា ប្រុសៗគ្នាយើង ទាំងអស់គ្នា ភាគច្រើនដែលចូលចិត្តហាត់ប្រាណ ភាគច្រើនតែងតែ ហាត់យកសាច់ដុំដើមដៃ មុនគេ ហើយ ។ កាលណាយើង មានសាច់ដុំដើមដៃ ធំ ងាយស្រួល ពាក់អាវ យឺត និងអាវសាច់ក្រណាត់ ចេញរាងស្អាត ហើយទាក់ទងចំណាប់អារម្មណ៍ស្រីៗ ទៀត ។ តោះ ឥលូវ កុំអោយខាតពេលយូរ មកមើលរបៀបហាត់ប្រាណយកសាច់ដុំដើមដៃធំ ទាំងអស់គ្នា ។ លើកដុំដែក លើកដុំដែក គឺជាមធ្យោបាយ ដ៏ពេញនិយម សម្រាប់ អ្នកដែលចង់បាន សាច់ដុំដើមដុំ ធំៗ បានយ៉ាងងាយស្រួល ។ ការហាត់ប្រាណ តាមរបៀបនេះ អ្នកអាចឈរ លើក ឬអង្គុយលើក បាន ដោយចាប់កាន់ដុំដែក សមស្របជាមួយនឹងកម្លាំង ដោយទម្លាក់ដុំដែក ស្រប នឹងជើង ហើយចាប់ផ្តើមលើកឡើង ស្របតាមដើមដៃ ជាការស្រេច ។ ហាត់ ៣ សេត ដោយ ១ សេត ស្មើរនឹង ៨ ទៅ ១២ ដង

លោក ម៉ៅ មុន្នីវណ្ណ ទាត់ចោលសម្តីលោក សម រង្ស៊ី (មានវីដេអូ)

(ភ្នំពេញ)៖ បន្ទាប់ពីផ្ទុះរឿងអាស្រូវផ្ទៃក្នុងរបស់គណបក្សសង្រ្គោះជាតិ ជុំវិញការលើកឡើងរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេស បានផ្ញើលិខិតដ៏សំងាត់ មួយជូនលោក កឹម សុខា បច្ចុប្បន្នប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងជាប់ពន្ធនាគារ ក៏ដូចជាការប្រកាសតាមវិដេអូឃ្លីបពីប្រទេសអីតាលី ដោយប្រាប់ឲ្យលោក កឹម សុខា មុននឹងចេញសេចក្តីសម្រេច សំខាន់ៗណាមួយត្រូវមានកុងសង់ស៊ីស (Consensus) ត្រូវមានការឯកភាពពីមនុស្សសំខាន់ៗ៣រូបគឺ លោកស្រី មូរ សុខហួរ, លោក អេង ឆៃអ៊ាង និងលោក យឹម សុវណ្ណ ជាពិសេសការជ្រើសរើសបេក្ខជន សម្រាប់ការបោះឆ្នោត ព្រឹទ្ធសភាខាងមុខនេះ។ ឆ្លើយតបទៅនឹងការចេញសេចក្តីថ្លែងការណ៍របស់លោក សម រង្ស៊ី បែបនេះ, នៅព្រលប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ លោក ម៉ៅ មុនីវណ្ណ មន្រ្តីជាន់ខ្ពស់ និងជាតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ កូតាលោក កឹម សុខា ថ្លែងអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ការចុះហត្ថលេខារបស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ លើបេក្ខភាពសមាជិកព្រឹទ្ធសភា គឺជារឿងត្រឹមត្រូវនីតិវិធីច្បាប់។ លោក...

តោះរៀនពី វិធីបំបាត់ភាពខ្ជិលច្រអូស របស់ជនជាតិជប៉ុន ម្តងមើល

មនុស្សយើង ភាគច្រើនតែងតែ កំណត់គោលដៅ ឬក៏ដាក់ផែនការធ្វើអីមួយអោយកើតជាទម្លាប់ ប៉ុន្តែកម្រមានអ្នកដែលអាចធ្វើបានសម្រេចណាស់ ។ ជាទូទៅ គឺយើងតែងតែកុហកខ្លួនឯង ថា រងចាំថ្ងៃនេះ អាទិត្យក្រោយ ឬក៏ខែក្រោយ ហើយពេលខ្លះទុកដល់ទៅឆ្នាំក្រោយក៏មាន ។ ទាល់តែពេលឧស្សាហ៍កុហកខ្លួនឯងញឹកអីចឹង គិតម៉េចដែរ ? ចំលើយនោះគឺថា ដោយសារតែអ្នកមានចំណង់ខ្ពស់ ពេក ចង់បានអោយឆាប់រហ័ស ហើយពេលខ្លះហត់នឹងការទទួលខុសត្រូវដែលមានបន្ទុកធំ ព្រមទាំងអ្វីដែលគួរអោយខ្លាចនោះ គឺអ្នកខ្លាចនឹងការផ្លាស់ប្តូរ ទម្លាប់ចាស់ ហើយយកទម្លាប់ថ្មី ៗវិញ ។ ឥលូវនេះ អ្នកដែលឧស្សាហ៍កុហកខ្លួនឯង អាចសាកល្បងវិធីសាស្រ្ត ថ្មី របស់ជនជាតិជប៉ុន ម្តងមើល ។ វិធីសាស្រ្តបំបាត់ភាពខ្ជិលច្រអូស នេះមានឈ្មោះថា ខាយហ្សិន ឬក៏គោលការណ៍មួយនាទី ។ ខាយហ្សិន ឬក៏គោលការណ៍មួយនាទី នេះត្រូវបានបញ្ជូលទៅក្នុង វប្បធម៌រស់នៅ របស់ប្រជាជន ជប៉ុន ទៅហើយ ដែលពួកគេអនុវត្ត វាឡើង ដើម្បីជាជំនួយ ដល់ប្រាជ្ញា និងស្មារតី របស់ពួកគេ ។ គោលការណ៍ របស់វិធីនេះ គឺសាមញ្ញ ប៉ុណ្ណោះ គឺអ្នកត្រូវធ្វើអ្វី ដែលអ្នកចូលចិត្ត ឬក៏ចង់កែប្រែ ដោយចាប់ផ្តើមធ្វើវា...
- Advertisement -
loading...

Latest article

Galaxy S8 Lite ​ប្រើ​កម្លាំង​ម៉ាស៊ីន​ធុន​កណ្តាល ត្រៀមចេញលក់ហើយ​

ប្រភព​ពី TENAA បាន​ទម្លាយ​ចេញ​នូវ​កំណែ​លេខ​ម៉ាស៊ីន​ថ្មី SM-G8950 ដែល​ត្រូវ​គេ​ស្គាល់​ជា​ម៉ូឌែល Galaxy S8 Lite។ ផ្អែក​តាម​គណនី @MMDDJ_ បាន​បង្ហោះ​លើ​បណ្តាញ​សង្គម Twitter បាន​បង្ហើប​ពី​ថ្ងៃ​ចេញ​លក់​ម៉ូឌែល​ថ្មី​លើ​គេហទំព័រ JD.com នា​ថ្ងៃ​ទី ២១ ឧសភា ។​ រាប់​ចូល​ជា​ស្មាតហ្វូន​ធុន​កណ្តាល​រំពឹង​រចនា​តួ​ខ្លួន​ដូច​ទៅ​នឹង​ម៉ូឌែល Galaxy S8 ស្ថិត​នៅ​ជម្រើស​ពណ៌​ក្រហម​និង​ខ្មៅ រក្សា​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​នៅ​ផ្នែក​ចំហៀង​កាមេរ៉ា។ អាច​បំពាក់​អេក្រង់​ទំហំ ៥,៨ អ៊ីញ ប្រភេទ Infinity Display កម្រិត FullHD+...

ក្តៅៗ! ពេលនេះ! លោក ប៊ុត សីហា ចេញមុខLIVE វីដេអូទាំងអារម្មណ៍ខឹង

កាលពីពេលថ្មីៗកន្លងនេះ កើតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេល លោក ប៊ុត សីហា អតីតជ័យលាភី The Voice Cambodia រដូវកាលទី ១ ត្រូវបានចាប់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀន។ យ៉ាងណាមិញ ក្នុងនោះភរិយារបស់លោកផ្ទាល់ក៏បានចេញបកស្រាយដែរថា នេះជាករណីភ័នច្រលំ បង្កើតការសង្ស័យជាច្រើនដល់មហាជន។ ជាមួយគ្នានេះ មុននេះបន្តិចលោក ប៊ុត សីហា ក៏បានធ្វើការ Live វិដេអូលើហ្វេសប៊ុកខ្លួនផ្ទាល់ជាមួយនឹងការខឹងសម្បារយ៉ាងខ្លាំង។ https://www.youtube.com/watch?v=qaUPvQ55Q5w&t=5s

រពឹសដៃ​ចាប់​សុដន់​នារី​ម្នាក់ បែកម៉ាត់ស្អាត

ភ្នំពេញ ៖ យុវជន​មួយ​ក្រុម​មាន​គ្នា​៥​ទៅ​៦​នាក់ នៅ​មិន​សុខ​បាន​នាំ​គ្នា​ធ្វើ​សកម្មភាព​លូកលាន់​ចាប់​សុដន់​ទៅ​លើ​នារី​ម្នាក់ ជា​ហេតុ​ធ្វើ​ឲ្យ​នាង​ស្រែក​ឲ្យ​គេ​ជួយ ភ្លាម​ៗ​ប្រជាពលរដ្ឋ​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ដែល​រត់​មិន​រួច ក៏​ត្រូវ​វាន​ស្វាគមន៍​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង ឡើង​រីកមុខ​រីក​មាត់​ដូច​គ្រាប់​ជី ហើយ​ប្រគល់​អោយ​សមត្ថកិច្ច ។ហេតុការណ៍​រពឹសដៃ​នាំ​គ្នា​ចាប់​សុដន់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា​ឆ្នាំ​២០១៧ នៅ​ជាប់​ក្លឹ​ប​ស៊ី​ធី ក្នុងភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ មន្ត្រី​នគរបាល​ប៉ុស្ដិ៍​ស្ទឹង​មាន​ជ័យ បានអោយ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ ឆ​ន ច​យ អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ...