អុញនោះ! អ្នកបង្ហោះព័ត៍មានមិនពិត បំផុសបំផុលញុះញង់អោយមានចលាចលដល់សង្គម ពេលនេះជួបគ្រោះធំហើយ….! (មានវីដេអូ)

0
3428
loading...
loading...

ក្ដៅៗ! កាលពីពេលថ្មីនេះបើយោងតាមហ្វេសប៊ុករបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department បានបញ្ជាក់យ៉ាងធ្ងន់ៗចំពោះបុគ្គលទាំងឡាយណាដែលបានបំផុសបំផុលញុះញង់ដែលអាចធ្វើឲ្យសង្គមគ្មានសណ្តាប់ធ្នាប់ដោយសារតែរឿងមិនពិតរបស់ពួកគេទាំងនោះ ដោយបានបញ្ជាក់យ៉ាងច្បាស់បន្ថែមទៀតដូចខាងក្រោមនេះ​​​​​​​​​៖

នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកអង្គប្រជុំផ្សព្វផ្សាយស្តីពី ផែនការការពារសន្តិសុខ សាធារណៈ និងសុវត្ថិភាពសង្គម ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ជា ពៅ មានប្រសាសន៍ថាដើម្បីធានាសុវត្ថិភាពជាតិ និងប្រជាជន នគរបាលទាំងអស់ត្រូវពង្រឹងស្មារតី ក្តាប់ស្ថានភាព និងវិភាគស្ថានការណ៍ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីចាត់វិធានការបង្ការទប់ស្កាត់នូវឧបាយកលរបស់ជនអគតិ ដែលបំផុសបំផុលញុះញង់ឱ្យមានការប្រមូលផ្តុំដើម្បីបង្ករឱ្យមានផលប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។ ឯកឧត្តមមានប្រសាសន៍ទៀតថាមេក្លោងដែលបំផុសញុះញុងឱ្យមានការប្រមូលផ្តុំបង្កឱ្យមានការប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នឹងត្រូវអនុវត្តទៅតាមច្បាប់យ៉ាងម៉ឺងម៉ាត់ ។ ជាចុងក្រោយឯកឧត្តមសំណូមពរដល់មន្រ្តីក្រោមឱវាទទាំងអស់ត្រូវតែអនុវត្តវិធានការឱ្យមានប្រសិទ្ធភាព និងស្របទៅតាមគោលការណ៍ច្បាប់ ដើម្បីធានាបាននូវសុខសន្តិភាព និងការពារឱ្យខានតែបានជនណាដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្រប់ច្បាប់ ៕

 

កិច្ចពិភាក្សា៖ គ្រោះថ្នាក់នៃព័ត៌មានមិនពិតក្នុងបណ្តាញសង្គមហ្វេស…

កិច្ចពិភាក្សា៖ គ្រោះថ្នាក់នៃព័ត៌មានមិនពិតក្នុងបណ្តាញសង្គមហ្វេសបុក (ផ្សាយថ្ងៃទីអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០១៧)

Posted by ASEAN Connect on Saturday, October 21, 2017

loading...

LEAVE A REPLY

Please enter your comment!
Please enter your name here