ដល់ម្លឹងផង! ឆៃ លិដាឡែន សំពះសុំអង្វរសម្ដេចតេជោ ហ៊ុន សែន ព្រោះតែ….សូមជួយស៊ែរជូនគាត់1ផង

0
280
loading...
loading...

វីស័យភាពយន្ដខ្មែរ ហាក់មានសន្ទុះរីកចម្រើ​​នខ្លាំង បន្ទាប់ពីអ្នកសិល្បៈបានស្នើទៅកាន់ក្រសួងព័ត៌មានឱ្យភាពយន្ដខ្មែរមានបញ្ចាំងនៅក្នុងម៉ោងមាសជំនួសភាពយន្ដបរទេស ជាពិសេសនៅតាមរោងភាពយន្ដនានា…។

មីៗនេះផងដែរ ក៏មានផលិតករជាច្រើនកំពុងសំដែងការព្រួយបាម្មណ៍ នៃការធ្លាក់ចុះវិស័យភាពយន្ដខ្មែរមកវិញ បន្ទាប់ពីក្រសួងប្រកាសយកពន្ធទៅលើការផលិតភាពយន្ដច្រើនហួសហេតុ។

នៅលើគណនីហ្វេសប៊ូករបស់តារាជើងចាស់ អ្នកនាង ឆៃ លីដាឡែន (Moeun Malen) ទាក់ទិននឹងការយកពន្ធទៅលើការផលិតភាពយន្ដ របស់ក្រសួងវប្បធម៌ អ្នកនាងបានសរសេរសារអង្វរស្នើទៅកាន់សម្ដេចតេជោ ហ៊ុន សែន ដើម្បីសូមអនុគ្រោះ និងពន្យាពេលដល់ផលិតកម្ម និងផលិតករ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ហុឺ​ មើលទៅប្រហែលជាមិនបានថតកុនទៀតទេ​ ព្រោះផលិតកម្ម​ ផលិតករឈប់ផលិតអស់ហើយ​ បើត្រូវបង់ពន្ធចូលរដ្ឋច្រើនម្លឹងៗ​ អញ្ចឹងមានតែច្រៀង​ តែបើច្រៀងគិតពន្ធទៀត​ អញ្ចឹងអូនមានតែទៅលក់នំDonutអោយម៉ាក់អូនហើយ​ ។​


តែបើបងប្អូននៅគាំទ្រការសម្តែងរបស់ខ្ញុំនឹងគាំទ្រភាពយន្តខ្មែរ​ ចង់អោយភាពយន្តខ្មែរនៅមានបន្ត​ សូមជួយshare​ ដើម្បីសុំអង្វរស្នើរសុំសម្តេចនាយករដ្ឋមន្ត្រី​ សម្តេចតេជោ​ ហ៊ុន​ សែន នឹង​ លោកជំទាវ​ សូមលោកអនុគ្រោះនឹងមេត្តា​ ពន្យាពេលដល់ផលិតកម្ម​ ផលិតករ​ ផង​ បើមិនអញ្ចឹងទេសិល្បករនឹងសិល្បការី​ ប្រកដជាដាច់បាយនឹងលែងមានការងារធ្វើហើយ​ ជាពិសេសនឹងលែងបានបញ្ចេញសមត្ថភាពនឹងស្នាដៃជូនបងប្អូនប្រជាពលរដ្ឋខ្មែរទៀតហើយ​
សូមអ្នកទាំងអស់ជួយshareផង​ ដើម្បីគាំទ្រខ្សែរភាពយន្តខ្មែរយើង​ សូមបញ្ជាក់ផងដែរថា ចាប់តាំងពីក្រសួងប្រកាសយកពន្ធមក ធ្វើឱ្យផលិតកម្ម និងផលិតករស្ទើរតែទាំងអស់ អាចនឹងបង្ខំចិត្តត្រូវផ្អាកសកម្មភាពផលិតភាពយន្ដរបស់ខ្លួន៕

 

loading...

LEAVE A REPLY

Please enter your comment!
Please enter your name here