៦ចំណុចបញ្ជាក់ថា ការងាររបស់អ្នកកំពុងបំផ្លាញជីវិតរបស់អ្នក

0
367
loading...
loading...

គេនិយាយថា”ល្អមើលតែមិនល្អស៊ី” បើយកពាក្យមួយឃ្លានេះទៅប្រៀបធៀបនឹងការងាររបស់អ្នក មានន័យថា អ្នកអាចមានប្រាក់ខែច្រើន ស្លៀកពាក់ហំហួនសមសួនជាអ្នកធ្វើការពិតៗ។ ប៉ុន្តែងាកទៅមើលការងាររបស់អ្នកវិញនោះ ហាក់មិនបានធ្វើអោយជីវិតរបស់អ្នកមានសុភមង្គល ស្មុគស្មាញច្រើន មានបញ្ហាមិនចេះចប់មិនចេះហើយ នោះជាសញ្ញាញមួយបញ្ជាក់ថា អ្នកគួរពិចារណានៅធ្វើបន្តទៀតឫយ៉ាងណា។ ចំណុចចំនួន៦ខាងក្រោមនេះនឹងផ្តល់ជាកម្មវត្ថុសម្រាប់ការសម្រាចចិត្តរបស់អ្នកនៅពេលនេះ។

  1. គ្មានពេលវេលាគ្រប់គ្រាន់សម្រាប់គ្រួសារ

មួយថ្ងៃៗគិតតែធ្វើការគ្មានថ្ងៃសម្រាក ចេញពីរការងារយឺតហើយ មកឆ្លៀតធ្វើការបន្តបន្ថែមនៅពេលយប់ទៀត នេះជាសញ្ញាញមួយមិនល្អឡើយជាពិសេសអ្នកដែលមានគ្រួសារ។ ខុសពីអ្នកនៅលីវ អ្នកដែលមានគ្រួសារត្រូវចែកពេលវេលាមួយចំនួនដើម្បីមើលថែរគ្នា នេះជាចំណែកដ៍សំខាន់សម្រាប់សុភមង្គលរបស់អ្នក។ បើមិនដូច្នេះទេ ទោះអ្នកមានប្រាក់ច្រើនយ៉ាងណាក៍ដោយ អ្នកនឹងបាត់បង់មនុស្សដែលអ្នកស្រលាញ់។

2. គេងមិនឆ្អែត ឫ គេងមិនលក់

ព្រោះតែការងារបានធ្វើអោយអ្នកធ្វើការរហូតដល់យប់ជ្រៅ ហើយត្រូវក្រោកពីព្រលឹមអោយបានមុនគេទៀត នេះមិនយូរមិនឆាប់អ្នកនឹងបំផ្លាញសុខភាពខ្លួនឯងជាមិនខាន។ តាមពិតទៅទោះបីជាអ្នកស្រលាញ់ ឫ ដាក់ចិត្តលើការងារខ្លាំង តែក៍ត្រូវធ្វើអោយមានតុល្យភាពរវាងការងារ និង សុខភាពរបស់អ្នក ព្រោះថាបើអ្នកគេងលក់គ្រប់គ្រាន់ សុខភាពរបស់អ្នកក៍ល្អ ហើយការងារក៍ជោគជ័យ។

3. ឈឺញឹកញាប់

ពេលខ្លះឈឺក្បាល ផ្តាសសាយ ឈឺសន្លាក់ដៃជើង រំខានដោយសម្លេង នឹងមានជំងឺជាច្រើនទៀតដែលបង្កឡើងនៅកន្លែងធ្វើការរបស់អ្នក នេះក៍ជាសញ្ញាណមួយមិនល្អផងដែរ។ ស្ថានភាពការងារធ្វើអោយអ្នកអង្គុយយូរងើបមិនបាន នៅមុខកុំព្យូទ័ររាប់ម៉ោង លក្ខខណ្ឌការងារមិនល្អ មិនសូវមានពេលសម្រាក់គ្រប់គ្រាន់ កន្លែងការងារគ្មានផាសុខភាព បរិស្ថានមិនល្អ វាសុទ្ធតែជាចំណែកធ្វើអោយអ្នកមានជំងឺ និងមានស្រ្តេសកាន់តែច្រើន។

4. មិនមានការលើកទឹកចិត្តលើការខិតខំប្រឹងប្រែង

សាកគិតបន្តិចទៅមើលថា បើអ្នកជាបុគ្គលិកមួយដែលបានបំពេញការងារយ៉ាងល្អនាំសមិទ្ធផលច្រើនមកកាន់ក្រុមហ៊ុន ធ្វើការតាមផែនការកំណត់ ជួយអោយអាជីវកម្មក្រុមហ៊ុនកាន់តែជោគជ័យ ធ្វើការងារស្ទុះស្ទា មានអំណត់អត់ធន់ ចែករំលែកបទពិសោធន៍ដល់ក្រុមការងារ តែទីបំផុតគ្មានការលើកទឹកចិត្ត ឫ គ្មានការផ្តល់រង្វាន់អ្វីសោះនោះ តើអ្នកមានអារម្មណ៍យ៉ាងណា?។ នេះមិនមែនមានន័យថាអ្នកធ្វើការហុតទឹកសម្លឹងកាកនុះទេ តែជាគោលការបុគ្គលិកឆ្នើមត្រូវតែបានលើកកម្ពស់ និង ប្រាក់រង្វាន់។ នេះជាករណីមិនអាចប្រកែកបាន។

5.មានការរើសអើង ឫ មានការរំលោភបំពានផ្លូវភេទ

ជាទូទៅកន្លែងការងារដែលល្អ គឺជាកន្លែងមួួយដែលគ្មានការរើសអើងគ្នារវាងបុគ្គលិកម្នាក់ទៅកាន់បុគ្គលិកម្នាក់ទៀតជាពិសេសចែកអោយដាច់ពីអ្វីដែលគុណតម្លៃរបស់បុគ្គលិកឆ្នើម និង ចំណុចខ្សោយរបស់បុគ្គលិកអន់។ បុគ្គលិកអន់គួរត្រូវបានកែលម្អ និង លើកទឹកចិត្តអោយបានដូចបុគ្គលិកឆ្នើមដែរដោយមិនមានការរើសអើង។ លើសពីនេះទៅទៀត បញ្ហាអសីលធម៌មួយចំនួន ជាពិសេសរឿងរំលោភបំពានផ្លូវភេទនេះឯង ត្រូវតែជៀសវាងអោយបាន។ យ៉ាងណាមិញ បើអ្នកមានបទពិសោធន៍លើចំនុចទាំងពីរនេះ គួរតែចាកចេញទៅវាប្រសើរជាង។

6. ការងារកាន់តែធុញ ឫ អផ្សុកខ្លាំង

អ្នកអាចពេញចិត្តការងាររបស់អ្នកជាលើងដំបូង តែក្រោយៗមកអ្នកអង្កេតឃើញថា វាហាក់កាន់តែធ្វើអោយអ្នកកាន់តែធុញឡើងៗ និង អផ្សុកមិនដឹងជាត្រូវធ្វើអ្វីអោយប្រាកដ ទាំងនេះមិនត្រឹមតែធ្វើអោយអ្នកមានអារម្មណ៍តានតឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំបំផ្លាញអាជីបការងាររបស់អ្នកទៀតផង។ លើសពីនេះទៅទៀត កត្តានេះនឹងធ្វើអោយអ្នកអសកម្មក្នុងការងារ និង បង្កើតទំលាប់មួយនាំអោយអ្នកខ្ជិលទាំងមិនដឹងខ្លួន ហើយបើវាកើតមានក្នុងរយះពេលយូរទៀតនោះ វានឹងបាត់បង់ឳកាសអភិវឌ្ឍសមត្ថភាពរបស់អ្នកបន្ថែម

loading...

LEAVE A REPLY

Please enter your comment!
Please enter your name here