ចុមយក្ស! រតនៈ ពិសី ចេញមុខ​ពន្លះ​ ម៉ៃ សុគន្ធ ​ម៉ាអស់ដៃសោយសារ….

0
565
loading...
loading...

រឿងមិនចេះចប់ឡើយសម្រាប់តារាចម្រៀងលោក ម៉ៃ សុគន្ធ តាម​រិះគន់​អ្នករួមអាជីពពីម្នាក់ចូលដល់ម្នាក់។ ជាក់ស្តែងនៅពេលនេះលោកបានចេញមុខវាយប្រហារមកលើតារាសម្តែង និងចម្រៀង រតនៈ ពិសី ដែលធ្វើឲ្យតារាស្រីរូបនេះក្តៅស្លឹកត្រចៀកទាំងព្រឹក និងបានតបមកវិញទាំងកំហឹង។

សារដែលលោក ម៉ៃ សុគន្ធ រិះគន់មកលើកញ្ញា រតនៈ ពិសី បានសរសេរថា “ឲ្យក្រសួង​ដុសក្អែល​អី បើអូនខាត់ស្បែក បកស្បែកឡើងខ្ចីញិញទៅហើយ (គីមីអត់?) សិចស៊ីពេកហើយអូនទប់ៗខ្លះផង ខ្មែរអើយខ្មែរ” សំណេរទាំងនេះបានធ្វើឲ្យកញ្ញា រតនៈ ពិសី ក្តៅចុងច្រមុះនិងបានតបមកវិញថា “លើស ហើយ បងអើយ ..បើតាំងខ្លួនជាខ្មែរ ហា គួរតែ លើក​សរសើរ​និងជួយលើកស្ទួយសិល្បៈខ្មែរ ដូចគ្នា មែនចាំតែទើសដូចរៀមច្បងម៉ាក បងឯង ទេ … នាំក្ដៅ​ស្លឹកត្រចៀក​ទាំងព្រឹក ទើស ខុសរបៀប”។

ក្រៅពីសារឆ្លើយតបទៅលោក ម៉ៃ សុគន្ធ កញ្ញា រតនៈ ពិសី ក៏បានបញ្ជាក់ជាមួយ អ្នកយកព័ត៌មានKqube ថា “វាមិនសមទេបង ! អ្នកសិល្បៈដូចគេឯងដែរ តែខុសគេតែម្នាក់ឯង ដើររករឿងគេមិនចេះចប់ ទើសគេមិនទំនង ខ្ញុំមិនដែល​លូក​មាត់​ ឬពាក្យចូលComment អីទេ រាល់ពេលគាត់ម្នាក់នេះ(ម៉ៃ សុគន្ធ) ដើរឈ្លោះ​ស្ទើរ​គ្រប់អ្នកសិល្បៈ តែមិនដែលមើលខ្លួនឯង ពេលនេះមកជាន់ខ្ញុំ គឺមិនបានទេ វាខុសណាស់មែនទេ គ្រាន់តែខ្ញុំខាត់ស្បែក ឲ្យស និងស្លៀកពាក់សិចស៊ីត្រឹមហ្នឹង ខ្ញុំតែងនិយាយហើយថា រូបថតដែលសិចស៊ីបញ្ចេញសាច់គ្រាន់តែជារូបភាពខ្ញុំប្រម៉ូដផលិតផលគ្រឿងសម្អាងរបស់ខ្ញុំ មិនខ្ញុំស្លៀកទៅធ្វើការងារសិល្បៈ ឬចូលរួមកម្មវិធីអីណា”។

រតនៈ ពិសី បន្តថា “ខ្ញុំមិនដែលឃើញមនុស្សអី ម៉ាស្រុកខុសគេតែម្នាក់ឯងដូច្នេះទេ វាលើសពីមនុស្សស្រីទៅទៀត គ្រប់អ្នកសិល្បៈអ្នកណាឃើញមុខក៏គេស្អប់ដែរ គ្មានមិត្តគ្មានញាតិ ហើយមិនដឹងខ្លួនទៀត នឹងថែមទាំងមើលថាខ្លួនជាមនុស្សល្អគ្រប់ដប់ទៀត ថ្ងៃនេះខ្ញុំនិយាយ​ជំនួស​អ្នកសិល្បៈ ដែលលោកម្នាក់នេះធ្លាប់រករឿង ហើយរាប់ពាក្យសម្តីទាំងនេះប្រសិនបើប៉ះពាល់អារម្មណ៍បងប្អូនទស្សនិកជនសូមអភ័យទោសដល់នាងខ្ញុំផង ព្រោះខ្ញុំទប់លែងបានហើយ”៕

loading...

LEAVE A REPLY

Please enter your comment!
Please enter your name here