រពឹសដៃ​ចាប់​សុដន់​នារី​ម្នាក់ បែកម៉ាត់ស្អាត

0
162
loading...
loading...

ភ្នំពេញ ៖ យុវជន​មួយ​ក្រុម​មាន​គ្នា​៥​ទៅ​៦​នាក់ នៅ​មិន​សុខ​បាន​នាំ​គ្នា​ធ្វើ​សកម្មភាព​លូកលាន់​ចាប់​សុដន់​ទៅ​លើ​នារី​ម្នាក់ ជា​ហេតុ​ធ្វើ​ឲ្យ​នាង​ស្រែក​ឲ្យ​គេ​ជួយ ភ្លាម​ៗ​ប្រជាពលរដ្ឋ​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ដែល​រត់​មិន​រួច ក៏​ត្រូវ​វាន​ស្វាគមន៍​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង ឡើង​រីកមុខ​រីក​មាត់​ដូច​គ្រាប់​ជី ហើយ​ប្រគល់​អោយ​សមត្ថកិច្ច ។ហេតុការណ៍​រពឹសដៃ​នាំ​គ្នា​ចាប់​សុដន់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា​ឆ្នាំ​២០១៧ នៅ​ជាប់​ក្លឹ​ប​ស៊ី​ធី ក្នុងភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

មន្ត្រី​នគរបាល​ប៉ុស្ដិ៍​ស្ទឹង​មាន​ជ័យ បានអោយ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ ឆ​ន ច​យ អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ស្រុក​មេ​សា ខេត្ដព្រៃវែង ចំណែក​ស្ដ្រី​រង​គ្រោះ​មាន​អាយុ​២៤​ឆ្នាំ ស្នាក់​នៅ​ក្បែរ​កន្លែង​កើតហេតុ ។បើ​តាម​សម្ដី​ស្ដ្រី​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​នាង​បាន​ដើរទៅ​ផ្ទះ ដើម្បី​យក​ប្រហិត​មក​លក់ ហើយ​ចូល​តាម​ផ្លូវ​តូច​មួយ នៅ​ជាប់​នឹង​របង​ក្លឹ​ប​ស៊ី​ធី ខណៈ​ពេល​ដើរ​ចូល ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៥​ទៅ​៦​នាក់ ចេញ​មក​ធ្វើ​សកម្មភាព​ចាប់​ទាញ​ដៃ​នាង អ្នកខ្លះ​ចាប់​សុដន់​របស់​នាង​ធ្វើ​អោយ​គាត់​ស្រែក​ឆោឡោ​ឡើង បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែ​នោះ ចេញ​មក​ជួយ​ចាប់​រួច​បាន​នាំ​គ្នា​វាយ​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង បណ្ដាល​ឲ្យ​បែក​មុខ​បែក​មាត់ ។ភ្លាម​ៗ​នោះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​នាំ​ជនសង្ស័យ​ម្នាក់ ទៅ​កាន់​ប៉ុស្ដិ៍ ចំណែក​បក្សពួក​របស់​ជនសង្ស័យ​ប៉ុន្មាន​នាក់​ទៀត រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង ។

 

loading...

LEAVE A REPLY

Please enter your comment!
Please enter your name here