ចាប់ខ្លួនមនុស្ស៣នាក់ជាមេខ្យល់អូសទាញប្រជាពលរដ្ឋទៅកាន់កាប់ដីសម្បទានសង្គមកិច្ចរបស់សមាគមន៍អតីតយុទ្ធជនកម្ពុជា

0
83
loading...
loading...

ខេត្តបន្ទាយមានជ័យ៖ យោធាចាប់ខ្លួនជនសង្ស័យ៣នាក់ ជាមុខសញ្ញាអូសទាញប្រជាពលរដ្ឋចូលទៅកាន់កាប់ដីសម្បទាន របស់សមាគមអតីតយុទ្ធជនកម្ពុជានៅចំណុចដីការ៉េពីរ ដែលមានផ្ទៃដីសរុប ចំនួន២.២២២ហិកតា (ពីរពាន់ពីររយម្ភៃពីរ ហិកតា) នៅក្នុងភូមិសាស្រ្តស្រុកថ្មពួក ស្រុកស្វាយចេក និងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមផ្លូវច្បាប់ ។

បន្ទាប់ពីជនសង្ស័យទាំង៣នាក់នោះ បានដឹកនាំប្រជាពលរដ្ឋនាំគ្នាកសាងខ្ទមតូចៗ ចូលទៅកាន់កាប់ និងបន្តធ្វើសកម្មភាពឈូសឆាយដីនៅចំណុចដីហាមឃាត់សម្រាប់ទុកបម្រុងចែកគោលរបបជូនដល់អតីតយុទ្ធជនកម្ពុជា ។

ការឃាត់ខ្លួនជនសង្ស័យធ្វើឡើងពីសំណាក់យោធាតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ។

ជនសង្ស័យទាំង៣នាក់បន្ទាប់មកត្រូវបានយោធាប្រគល់ឲ្យនគរបាលនៃអធិការដ្ឋានស្រុកថ្មពួកដើម្បីកសាងសំណុំរឿងចាប់បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចាត់ការតាមផ្លូវច្បាប់ ។ ជនសង្ស័យទាំង៣នាក់មានឈ្មោះ ១,ព្រាប ផែ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិរស់នៅភូមិថ្មគោល ឃុំគោកកឋិន ស្រុកថ្មពួក ២,ឌុក មឿន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិកូនខ្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ៣,ហម ហ៊ុន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិស្វាយខ្មៅ ឃុំពន្លៃ ស្រុកភ្នំស្រុក ។

លោកឧត្តមសេនីយ៍ត្រី ភ្លន់ តារា មេបញ្ជាការយោធាសឹករងខេត្តបន្ទាយមានជ័យ និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យប្រាប់ឲ្យដឹងថា ដីចំណុចការ៉េពីរគឺជាដីសម្បទានសង្គមកិច្ចរបស់រដ្ឋដែលបានប្រគល់ឲ្យសមគមន៍អតីតយុទ្ធជនកម្ពុជា ក្នុងចាត់ចែកគោលរបបឲ្យទៅអតីតយុទ្ធជនកម្ពុជា ។ ការឃាត់ខ្លួនមនុស្ស៣នាក់នោះដោយសារពួកគេមិនស្តាប់ទៅ និងការហាមឃាត់របស់សមត្ថកិច្ច ។ ពួកគេបានធ្វើសកម្មភាពឈូសឆាយ ដី និងនាំប្រជាពលរដ្ឋកសាងខ្ទមតូចៗនៅលើដីនោះថែមទៀតផង ។ រហូតដល់ពេលនេះ មានការកសាងខ្ទមតូចៗគ្មានមនុស្សរស់នៅកាលពីកន្លងទៅថ្មីៗនេះជាង៨០ខ្នងនោះហើយ ។

លោកបញ្ជាក់ឲ្យដឹងទៀតថា ដោយអនុវត្តតាមបទបញ្ជាថ្នាក់លើដែលមានឯកឧត្តមនាយឧត្តមសេនីយ៍គន់ គីម ជាអគ្គលេខាធិការនៃសមាគមន៍អតីតយុទ្ធជនកម្ពុជា ត្រូវតែទប់ស្កាត់មិនឲ្យមានការឈូសឆាយទន្រ្ទានយកដីខុសច្បាប់នៅចំណុចខាងលើនោះថែមទៀតឡើយ ។ ក្នុងនោះ ក៏មានការដោះស្រាយសម្រាប់ប្រជាពលរដ្ឋដែលចូលកាន់កាប់អាស្រ័យផលដីនោះរួចហើយផងដែរ ។ ឲ្យពួកគាត់ប្រកាសក្បាលដីគ្រប់គ្រងបច្ចុប្បន្ននៅតាម សាលាស្រុក ហើយសុំគោលការថ្នាក់លើដើម្បីដោះស្រាយជូនពួកគាត់ ។

សូមបញ្ជាក់ថា បើតាមសេចក្តីរាយការណ៍ឲ្យដឹងថា ដីចំណុចការ៉េពីរ ក្នុងភូមិសាស្រ្ត ស្រុកថ្មពួក ស្រុកស្វាយចេក និងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យកាលពីមុនបោះឆ្នោតឆ្នាំ២០១៣នៅក្នុងតំណាក់កាលដែលរាជរដ្ឋាភិបាលកម្ពុជាអនុវត្តវិស័យដីធ្លីលេខ០០១ ចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋស្របច្បាប់ ។ ដីក្នុងតំបន់នោះជាដីសម្បទានសង្គមកិច្ចភាគច្រើនជាដីដែលមានព្រៃតូចធំ មិនទាន់មានប្រជាពលរដ្ឋផុសផុលចូលទៅឈូសឆាយដីកាន់កាប់ច្រើននោះទេ ។ ប៉ុន្តែក្រោយមកស្រាប់តែមានការកាប់ទន្រ្ទានឈូសឆាយដីធ្វើជាកម្មសិទ្ធិខុសច្បាប់ ដីតំបន់នោះបានប្រែក្លាយជាដីព្រៃជាដីដែលមានចំការដំឡូងអស់ទៅហើយ ៕ សំ វិច្ឆិកា

loading...

LEAVE A REPLY

Please enter your comment!
Please enter your name here