ចាប់ខ្លួនជនជាតិចិន ៩ នាក់ ពាកព័ន្ធមុខសញ្ញាប្លន់

0
120
loading...
loading...

នៅ​យប់ ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៨ នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឃាត់ខ្លួន​ជន សង្ស័យ​ជា​ជនជាតិ​ចិន ២ នាក់ ឆែកឆេរ​រកឃើញ​អាវុធ​មួយ​ដើ​ដើមម៉ាក  K54 ​ដោយ​សង្ស័យ​ពាក់ព័ន្ធ និង អំពើ​ប្លន់​បាញ់សម្លាប់​បុរស​ជនជាតិ​ខ្មៃ​រ​អំឡុង ១ ឆ្នាំមុន ។​

លុះ​ព្រឹក ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៨ លុះ​ព្រឹក​ឡើង ក៏​បន្ត​តាម​ចាប់​បក្ខពួក​ប្រុស​ស្រី​ចំនួន ៧ នាក់​ថែមទៀត​ស្ថិត​នៅមុខ​ច្រកចូល​បុរី​ញូ​ថោ​ន ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន រាជធានី​ភ្នំពេញ យកមក​សាកសួរ​បន្ត​។ ជន​ដែល​ឃាត់ខ្លួន​បាន​កាលពី​យប់​ឈ្មោះ Dai Xun ភេទ​ប្រុស​អាយុ ៣៧ ឆ្នាំ​កាន់​លិខិតឆ្លងដែន EA926438 និង ឈ្មោះ Pu yijiang ភេទ​ប្រុស​អាយុ ៣០ ឆ្នាំ​គ្មាន​លិខិតឆ្លងដែន កាន់​អាវុធខ្លី ១ ដើម​ម៉ាក k៥៩ ។ អ្នក​ទាំងពីរ​ស្នាក់​ផ្ទះជួល ក្នុង​បុរី​ញូ​ថោ​ន ចំណែក ​៧ ​នាក់​ទៀតកម្លាំង​បន្ត​ស្រាវជ្រាវ​ឃាត់ខ្លួន​នោះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នោះទេ ។

មុនពេល​ឃាត់​ខ្លួ​នៅ​យប់​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៨ កម្លាំង​នគរបាល​បានចេញ​ល្បាត នៅក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន លុះ​ល្បាត​ដល់​ចំណុចកើតហេតុ ស្រាប់តែ​ប្រទះឃើញ ជនសង្ស័យ​ទាំង ២ នាក់​ខាងលើ ជិះ​ម៉ូតូ​មួយគ្រឿង ដោយ​ស្ពាយ​កាបូប ដោយមាន​ការសង្ស័យ នៃ​ភិនភាគ​ជនសង្ស័យ ប្រហាក់ ប្រហែល និង ជនសង្ស័យ បាន​បាញ់​ប្លន់​ជនជាតិ​ចិន នៅក្នុង​ហាង​សៀវភៅ ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ កាលពី​អំឡុង​ជិត ១ ឆ្នាំមុន ទើប​ហៅ​ឱ្យ​ឈប់ដើម្បី​ត្រួត​ពិនិត្យមើល ពេលនោះ​ជនសង្ស័យ​បាន​លូកដៃ​ចូល ក្នុង​កាបូប​បម្រុង​យក​អាវុធ ទើប​នគរបាល​ចាប់ដៃ​ជាប់​ហើយ​ទះ​១​ដៃ បណ្តាល​ឱ្យ​ជនសង្ស័យ ដួល​ធ្លាក់​កាំភ្លើង​ពី​ដៃ រួច​ក៏​ឃាត់​តែម្តងទៅ ។​

ក្រោយ​សាកសួរ​ជនសង្ស័យ ២ នាក់​នេះ​រួច​កម្លាំង​នគរបាល​បាន​បន្តទៅ​ឃាត់ខ្លួន ជនជាតិ​ចិន​៧​នាក់​ទៀត ប​ច្ចុប្បន្ន​ជនសង្ស័យ​ទាំងអស់​ត្រូវ បញ្ជូន​មកកាន់​អធិការដ្ឋាន​ខណ្ឌ ដើម្បី​ចាត់ការ​តាមច្បាប់ ៕

 

loading...

LEAVE A REPLY

Please enter your comment!
Please enter your name here