ពិតជាគួរឲ្យអានិតណាស់ ពលករខ្មែរ ត្រូវថៅកែចិនចាប់ចងទុកហាលថ្ងៃ ព្រោះតែ

0
466
loading...
loading...

ភ្នំពេញ ៖ វាជារឿងដែលគួរឱ្យហួសចិត្ត និងជាទង្វើផ្ទុយច្បាប់មួយ ខណៈដែលថៅកែជនជាតិចិនម្នាក់ខឹងនឹងកម្មករជនជាតិខ្មែរ លួចខ្សែភ្លើងបន្តិចបន្តួច ក៏ស្រាប់តែចាប់ជនសង្ស័យរូបនោះចងភ្ជាប់ជាមួយនឹងបង្គោលភ្លើង ដាក់ហាលថ្ងៃ ក្នុងទីលានបាល់ទាត់ ដោយថែមទាំងបានយកខ្សែភ្លើងរាប់សិបខ្សែ មកចងរឹតរុំព័ទ្ធជុំវិញខ្លួនជនសង្ស័យទៀតផង ដែលរូបភាពបែបនេះមើលទៅពិតជាសាហាវព្រៃផ្សៃខ្លាំងណាស់។

ហេតុការណ៍ឃោរឃៅខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចការដ្ឋានសង់ខុនដូ មជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា តាមបណ្តោយផ្លូវព្រះនរោត្តម ក្រុម៦២ ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ បានឱ្យដឹងថា បុរសដែលត្រូវថៅកែចោទថា ជាចោរលួចខ្សែភ្លើងនោះ មានឈ្មោះ ហោ សុភី អាយុ៣០ឆ្នាំ ជាកម្មករក្នុងការដ្ឋានសង់ខុនដូ មជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា ស្នាក់នៅទីតាំងកើតហេតុខាងលើ និងមានស្រុកកំណើតនៅស្រុកកំចាយមារ ខេត្តព្រៃវែង។

តាមប្រភពពីអ្នកនៅកន្លែងកើតហេតុ បានឱ្យដឹងថា បុរសដែលត្រូវគេចាប់ចងយ៉ាងព្រៃផ្សៃខាងលើនេះ គឺជាកម្មករសំណង់នៅក្នុងការដ្ឋានសង់ខុនដូ មជ្ឈមណ្ឌលព្រីមស៍ផ្លាហ្សា ដោយសារតែគាត់បានធ្វើសកម្មភាពលួចខ្សែភ្លើងនៅក្នុងការដ្ឋានសំណង់របស់ខុនដូនេះ ក៏ត្រូវសន្តិសុខចាប់ខ្លួនប្រគល់ឱ្យថៅកែចិន និងយកមកចងទុកនៅកន្លែងខាងលើតែម្តង ហើយកន្លងមកក្នុងការដ្ឋាន តែងតែត្រូវបានចោរលួចខ្សែភ្លើង​ និងសម្ភារផ្សេងៗទៀតអស់ជាច្រើន ​ទើបពេលចាប់ខ្លួនបុរសជាជនសង្ស័យបាននៅថ្ងៃនេះ ក៏ធ្វើសកម្មភាពព្រៃផ្សៃបែបនេះតែម្តង។

តាមសម្តីបុរសជាជនសង្ស័យ ឈ្មោះហោ សុភី បានឆ្លើយសារភាព ខ្លួនពិតជាបានប្រព្រឹត្តបទល្មើសលួចយកខ្សែភ្លើងនៅខុនដូខាងលើ ៤ដងមកហើយ ដោយចាយប្រាក់ខែកម្មករសំណង់មិនគ្រប់ ទើបមកលួចខ្សែភ្លើងនៅក្នុងអាគារ ស្រាប់តែលើកទី៤ ក៏ត្រូវមេការចាប់បាន រួចយកខ្សែភ្លើងដែលលួចនោះមកចងស្លាបសេករុំលើខ្លួន រឹបសឹងតែដកដង្ហើមមិនរួច រហូតដល់សមត្ថកិច្ចចុះមកដល់ បញ្ជាឱ្យសន្តិសុខស្រាយខ្សែភ្លើងចេញពីខ្លួន និងបង្គោលដែក ទើបបានអង្គុយចុះដកដង្ហើមស្រួលវិញ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទន្លេបាសាក់ បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍មកថា មានករណីចាប់ចោរលួចខ្សែភ្លើង សមត្ថកិច្ចក៏ចុះមកដល់ការិយាល័យមជ្ឈមណ្ឌល ព្រីនស៍ផ្លាហ្សា ក៏ឃើញជនសង្ស័យត្រូវគេចងស្លាបសេកជាប់នឹងបង្គោលភ្លើង ព្រមទាំងយកខ្សែភ្លើងដែលជនសង្ស័យលួចនោះ រុំជាប់សឹងតែដកដង្ហើមមិនបាន ទើបសមត្ថកិច្ចបានបញ្ជាឱ្យសន្តិសុខដែលយាមនៅនោះស្រាយខ្សែចេញ ដើម្បីនាំជនសង្ស័យទៅប៉ុស្តិ៍ ដើម្បីសាកសួរនាំ ប៉ុន្តែត្រូវបុរសជាមេការមិនឱ្យសមត្ថកិច្ចនាំទៅប៉ុស្តិ៍

ដើម្បីចាត់ការតាមផ្លូវច្បាប់ទេ ដោយអះអាងថា ការដ្ឋាននេះមានមេការជនជាតិជាអ្នកគ្រប់គ្រងដោះស្រាយខ្លួនឯង ដោយជនសង្ស័យជាកម្មកររបស់ខ្លួន និងមិនចង់ឱ្យគេមានទោសទណ្ឌទេ ព្រោះអាណិត គ្រាន់តែធ្វើការអប់រំឱ្យឈប់ប្រព្រឹត្តបទល្មើសលួចទៀត បានហើយ។ក្រោយមកសមត្ថកិច្ច ក៏បានដកកម្លាំងចេញមកវិញ ដោយយោងតាមការអាះអាងពីអ្នកបកប្រែខ្មែរ និងក្រោយពីមានការបញ្ជាក់ជំហរច្បាស់លាស់ពីខាងក្រុមហ៊ុន៕

ប្រភពអត្ថបទ៖ នគរធំ

 

loading...

LEAVE A REPLY

Please enter your comment!
Please enter your name here