ពិតជារំភើបណាស់! សប្បុរសចិត្តធម៌ម្នាក់ឧបត្ថម្ភម៉ូតូ១គ្រឿង និងថវិកាចំណាយប្រចាំខែដល់ប្អូនស្រីសិស្សពូកែ ដែលបោះបង់ការសិក្សា ព្រោះតែ

0
119
loading...
loading...

កាលពីប៉ុន្មានថ្ងៃមុននេះ អ្នកលេងក្នុងបណ្តាញសង្គមបានជួយចែករំលែកព័ត៌មានពីជីវិតរបស់កុមារីកម្សត់ ២ នាក់បងប្អូន ដែលមានជីវភាពខ្វះខាត ឪពុកស្លាប់ ឬឯម្តាយក៏ធ្លាក់ខ្លួនឈឺធ្ងន់ទៀត ធ្វើឲ្យជីវិតរបស់ពួកគេទាំងពីរកាន់តែលំបាក។ គួរបញ្ជាក់ផងដែលថា ក្មេងស្រីទាំងពីរ មានឈ្មោះថា ដៀបស្រីនិច្ច និងដៀប សុធារី ពួគេជាសិស្សល្អ រៀនពូកែ និងធ្លាប់ទទួលបានប័ណ្ឌសរសើរពីសាលាមិនតិចឡើយ។

បន្ទាប់ពីបានការជួយស៊ែរពីសំណាក់មហាជនខ្មែរក្នុងបណ្តាញសង្គមមក គេឃើញមានសប្បុរសជនជួយក្មេងស្រីទាំងពីរជាបន្តបន្ទាប់។ ជាក់ស្ថែង បើយោងតាមគណនីហ្វេសបុកឈ្មោះ Lee Sinhourn បានឲ្យដឹងថា លោក សុង ខួន បានជួយដល់ក្មេងស្រីទាំងពីរនៅម៉ូតតូអាគុប១គ្រឿង ពណ៌ខៀវ និងថវិការមួយចំនួនទៀត។ ក្នុងនោះសារក្នុងគណនីហ្វេសបុករបស់ Lee Sinhourn បានបញ្ជាក់លំអិតថា:

មិនសរសើរមិនបានមែន!
លោក សុង ខួន បានឧបត្ថម្ភម៉ូតូអាគុប១គ្រឿង ថវិកា ១៥ម៉ឺនរៀលនិងថវិកាសម្រាប់ចំណាយប្រចាំខែ ១០ម៉ឺនរៀល បន្ថែមទៀតដល់ប្អូនស្រី ដៀប ស្រីនិច្ច។ ទឹកលុយមិនឈ្នះទឹកចិត្តទេព្រោះនេះជាពាក្យពេចន៍លោកសុង ខួន។ សមាគមឧត្តមគតិកូនខ្មែរសូមថ្លែងអំណរគុណជាអនេកចំពោះលោកសុង ខួន ដែលស្រលាញ់គាំទ្រសិស្សនិស្សិតក្រីក្ររៀនពូកែផង។ ខាងសមាគមឧត្តមគតិកូនខ្មែរនឹងខិតខំស្រាវជ្រាវរាវរកយុវសិស្សនិស្សិតក្រីក្របន្តទៀតដើម្បីជួយលើកទឹកចិត្តពួកគាត់កុំឲ្យឈប់ដោយសារខ្វះលទ្ធភាពសិក្សានោះ។នេះជាការរួមចំណែកមួយដែរដើម្បីសង្គមជាតិមាតុភូមិរបស់យើងទាំងគ្នា”៕

 

loading...

LEAVE A REPLY

Please enter your comment!
Please enter your name here