មេរៀនចងចាំអស់មួយជីវិត! ឪពុកខឹងខ្លួនឯងប្រឹងទូន្មានកូនតែកូនមិនស្តាប់ ក៏សុខចិត្តលុតជង្គង់ ហុចរំពាត់ផ្តៅបែរខ្នងឲ្យកូនវ៉ៃវិញ….. (មានវីដេអូ)

0
120
loading...
loading...

មិនមានកូនណាម្នាក់មិនធ្លាប់សាងនៅកំហុសឆ្គងនោះទេ នៅក្នុងអំឡុងពេលដែលពួកគេកំពុងរីកធំធាត់ឡើង។ ប៉ុន្តែនៅពេលដែលកំហុសទាំងនោះកើតឡើង សួរថាតើឪពុកម្ដាយគួរអប់រំកូនៗរបស់ពួកគេដោយរបៀបណា ដើម្បីកុំឱ្យកំហុសរបស់ពួកគេកើតឡើងម្តងទៀត?

ជាក់ស្ថែង តាមរយៈវីដេអូមួយខ្សែបានធ្វើឲ្យមហាជននៅក្នុងបណ្តាញសង្គមមានការភ្ញាក់ផ្អើល ដោយក្នុងនោះបានបង្ហាញពីឪពុកជនជាតិចិនម្នាក់ បានប្រើប្រាស់វិធីសាស្រ្តប្លែកម្យ៉ាង ក្នុងការអប់រំកូនរបស់គាត់។

ក្នុងខ្សែវីដេអូដែលថតចេញពីបន្ទប់ទទួលភ្ញៀវក្នុងផ្ទះរបស់គ្រួសារមួយ មានឪពុកម្នាក់កំពុងតែខឹង និងស្តីបន្ទោសឲ្យកូន ដោយសារមិនស្តាប់ការទូន្មានរបស់គាត់ ហ៊ានលួចយកទូរស័ព្ទទៅសាលារៀនលេងហ្គេមនៅម៉ោងរៀន។ ប៉ុន្តែយ៉ាងណាកូនរបស់គាត់ប្រឹងប្រកែកថា គ្រូរបស់ខ្លួនទេជាអ្នកឱ្យយកទូរស័ព្ទទៅ។ បន្ទាប់មកឪពុកម្នាក់នេះបានសួរកូនគាត់មួយសំនួរថា: “តើប៉ាមិនបានប្រាប់ ឬណែនាំកូនទេមែនទេ?” កូនគាត់ក៏បានឆ្លើយថា: “ធ្លាប់”។ ឪពុកក៏ឆ្លើយតបម្តងទៀតថា: “ឯងត្រូវបានប៉ាប្រាប់ហើយ ហេតុអ្វីឯងមិនស្តាប់ប៉ាចឹង យកទូរស័ព្ទទៅលេងក្នុងម៉ោងរៀនបែបនេះមិនល្អទេ បែកអារម្មណ៍រៀនសូត្រ”។

កូនរបស់គាត់នៅតែប្រកែករហូតធ្វើឲ្យគាត់ទ្រាំលេងបាន ក៏ប្តូរវិធីសាស្ត្រថ្មីមកប្រដៅកូន ដោយគាត់បានដោះអាវ ទាញរំពាត់ផ្ដៅហុចឪ្យកូនគាត់ បន្ទាប់គាត់លិតជង្គង់ទៅលើឥដ្ឋ ហើយនិយាយថា “លើកនេះ វាជាកំហុសរបស់ប៉ា ដែលមិនបានប្រដៅឯង ប៉ានឹងទទួលទាន់កម្មនេះ ឯងវ៉ៃប៉ាមក វ៉ៃមក” ប៉ុន្តែត្រូវបានកូនរបស់គាត់បដិសេធទាំងភាពភ័យខ្លាច។ ឪពុកកាន់តែស្រែកខ្លាំងឡើងៗថា “បើប្រាប់ឲ្យវ៉ៃ ឯងឆាប់វ៉ៃមក នេះជាកំហុសរបស់ប៉ា វ៉ៃប៉ាមក” មិនយូរប៉ុន្មានកូនរបស់គាត់ក៏ចាប់ផ្តើមយំ។

ឃើញកូនយំបែបនេះ ឪពុកក៏ស្ទុះទៅទាញរំពាត់ផ្តៅពីដៃកូនរបស់គាត់ ហើយវាយទៅលើខ្នងរបស់ខ្លួនឯងជាច្រើនដង ដោយនិយាយថា “វាជាកំហុសប៉ា វាជាកំហុសប៉ា”។ កូនប្រុសគាត់បានត្រឹមឈរមើលហើយយំ ចំណែកឯកូនស្រីដែលជាអ្នកថតវីដេអូព្យាយាមអង្វរឪពុករបស់ខ្លួនឲ្យឈប់វ៉ៃខ្លួនឯងទៀតទៅ។

បន្ទាប់មក ឪពុកក៏បានស្រែកទៀតថា “នេះជាកំហុសប៉ា ដែលមិនបានប្រដៅឯងឲ្យល្អ។ ឯងយកទូរស័ព្ទទៅសាលាលេងហ្គេម។ តើឯងនៅតែប្រកែកថាគ្រូជាអ្នកឲ្យយកទៅទៀតទេ ហា!”។ កូនរបស់គាត់ក៏ឆ្លើយថា “ខ្ញុំជាអ្នកស្តាប់ច្រលំ” ឪពុកក៏បានឆ្លើយតបជាចុងក្រោយថា: “ចំពោះលើកនេះ យើងជាងឪពុកជាអ្នកទទួលទាន់កម្ម។ លើកក្រោយ ឯងនឹងជាអ្នកទទួលវាម្តង រំពាត់ផ្តៅនឹងវ៉ៃទៅលើខ្នងរបស់ឯង ដូចរពាត់ផ្តៅដែលប៉ាវ៉ៃបាក់ទៅលើខ្នងរបស់ប៉ាដែរ ឯងត្រូវចាំទុក”។

បន្ទាប់ពីបានមើលវីដេអូនេះហើយ មហាជនជាច្រើនបានគិតថាកូនរបស់គាត់ប្រហែលមិនហ៊ានយកទូរស័ព្ទទៅសាលាទៀតទេ ហើយក៏មានមតិខ្លះមិនគាំទ្រការប្រដៅកូនបែបនេះដែរ។ ចុះលោកអ្នកគិតយ៉ាងណាវិញដែរ!

ទស្សនាវីដេអូខាងក្រោមនេះ:

loading...

LEAVE A REPLY

Please enter your comment!
Please enter your name here