បុរសម្នាក់ឈ្នះឆ្នោតបានជាង​ 2 ម៉ឺនដុល្លា តែធ្លាក់ខ្លួនក្រត្រឹមតែ 3 ខែបន្ទាប់ពី

0
155
loading...
loading...

បុរសម្នាក់បានឈ្នះរង្វាន់ឆ្នោតបានលុយរាប់លាន តែហេតុតែមិនចេះគ្រប់គ្រងលុយ ហើយចាយវាយផ្តេសផ្តាសនៅទីបំផុតធ្លាក់ខ្លួនក្រមកវិញត្រឹមតែរយៈពេល 3 ខែប៉ុននោះ។

លោក ចេក គឺជាអ្នករស់នៅតំបន់បាសី នៃកោះសាម៉ា ប្រទេសពីលីពីន បានឈ្នះឆ្នោតបាន1,2 លានប៉េសូលុយពីលីពីនដែលវាប្រហែលនឹង 23000 ដុល្លាសហរដ្ឋអាមេរិក។ តើអ្នកដឹងទេថាតើមានរឿងអ្វីកើតឡើងចំពោះគាត់?

លោកចេក ម៉ារ៉េល គាត់មកពីត្រកូលអ្នកនេសាទ ដែលគាត់តែងតែទៅនេសាទដើម្បីរកកម្រៃចិញ្ចឹមជីវិត។ គាត់ហើយនិងបងប្អូនរបស់គាត់រៀនមិនបានចប់នោះទេ។

ត្រឡប់ទៅឆ្នាំ 2013 វិញលោកចេកបានជួបនឹងគ្រោះដ៏ធំក្នុងជីវិតរបស់គាត់។ ផ្ទះសម្បែងត្រូវបានបំផ្លិចបំផ្លាញដោយព្យុះទីបហ្វុង។ដោយសារតែសំណង់ផ្សេងៗត្រូវបានបំផ្លាញជាហេតុធ្វើអោយនៅតំបន់នោះត្រូវការមនុស្សជាច្រើននាក់ដើម្បីធ្វើការរៀបចំឡើងវិញ។ លោកចេកបានដាក់ពាក្យធ្វើជាកម្មករសំណង់ដែលកាលនោះគាត់បានរកកម្រៃក្នុងមួយថ្ងៃៗបាន 250 ប៉េសូ ប្រហែលនឹងជាង 4 ដុល្លាសហរដ្ឋអាមេរិក។

បុរសវ័យក្មេងរូបនេះបានរៀបរាប់ថា គាត់បានលីស៊ីម៉ង់យ៉ាងហោចណាស់ក៏ 500 ការ៉ុងដែរជារៀងរាល់ពេលដែលក្រុមហ៊ុនម៉ៅកាបានដឹកវានៅការដ្ឋានសាងសង់។នៅក្នុងខេត្តសាម៉ា ប្រជាជននៅតំបន់នោះពេញនិយមលេងឆ្នោតណាស់ដែល ទោះបីជាវាជាឆ្នោតមិនស្រមច្បាប់ក៏ដោយក៏ប៉ុន្តែនៅតែមានអ្នកលេង។ឆ្នោតនេះគេហៅថាឆ្នោត 6/45 ដែលអ្នកលេងត្រូវតែរកអោយបានបីលេខទើបអាចឈ្នះរង្វាន់ធំបាន។

ពេលនោះវាបានក្លាយជាទម្លាប់ទៅហើយដែលលោកចេកភ្នាល់ឆ្នោតមួយនេះ។ ជារៀងរាល់ថ្ងៃគាត់ភ្នាល់អស់ 5 ប៉េសូដែលប្រហែលនឹង 400 រៀល ហើយនឹកស្មានមិនដល់ថ្ងៃមួយគាត់ឈ្នះមកវិញបានរហូតដល់ 1500 ប៉េសូ ប្រហែលនឹង 300ដុល្លាសហរដ្ឋអាមេរិក។

បន្ទាប់ពីលេងឈ្នះហើយគាត់បន្ថែមចំនួនទឹកលុយភ្នាល់រហូតដល់ 100 ប៉េសូ ហើយគាត់ឈ្នះបានលុយ 30000 ប៉េសូទៀតប្រហែលនឹងជាង 500 ដុល្លាសហរដ្ឋអាមេរិក។

បន្ទាប់មកមុនថ្ងៃខួបកំណើតរបស់គាត់បានមកដល់គាត់បានសម្រេចចិត្តាយកលុយទាំងអស់ទៅភ្នាល់ពីព្រោះតែគាត់ជឿថានៅថ្ងៃខួបកំណើតគឺជាថ្ងៃហេងហេង។

លទ្ធផលដែលគាត់ទទួលបានគឺដូចការរំពឹងទុកមែន ដោយគាត់ឈ្នះបាន 1200000 ប៉េសូ។ ទោះជាយ៉ាងណាគាត់មិនមែនជាមនុស្សដែលពូកែទុកដាក់លុយកាក់ប៉ុន្មានទេ ហើយគាត់បានយកលុយចំនួន 800000 ប៉េសូទៅវិនិយោគទៅលើការម៉ៅការសំណង់ហើយលុយដែលនៅសល់គាត់បានយកវាទៅស៊ីចាយផឹកស្រាជារៀងរាល់ថ្ងៃ ហើយនិងចាយវាយខ្ជះខ្ជាយចំពោះរឿងផ្សេងៗទៀតរហូតដល់អស់។

ជាអកុសលការដាក់ដើមទុនរកស៊ីរបស់គាត់បានដួលរលំហើយនៅទៅបំផុតគាត់រស់នៅដោយគ្មានអ្វីទាំងអស់ ហើយនៅទីបំផុតបានធ្លាក់ខ្លួនតោកយ៉ាកសារជាថ្មីម្តងទៀត។

គាត់បានអោយដឹងថានេះគឺជាមេរៀនជីវិតដ៏មានន័យខ្លាំងណាស់ចំពោះគាត់ ហើយបើសិនជាគាត់មានវាសនាក្លាយជាអ្នកមានទ្រព្យស្តុកស្តម្ភសារជាថ្មីម្តងទៀតនោះគាត់នឹងមានចាយវាយមិនចេះគិតទៀតឡើយ៕

loading...

LEAVE A REPLY

Please enter your comment!
Please enter your name here