ចុមកក្រើកពេញFacebook! ​គ្រូស្រីមន្តអាគម​អូ​ម​អាមសាច់.សខ្ចី​ម្នាក់ ប្រើល្បិច​បោក​ម្ចាស់​បុរី​បាន​ជិត​១​លាន​ដុល្លា

0
548
loading...
loading...

ភ្នំពេញ ៖ ស្ត្រី​ជា​គ្រូមន្តអាគម​អូ​ម​អាមសាច់.សខ្ចី​ម្នាក់ និង​ជា​អ្នក​ស្នង​រូប​លោកយាយ​ម៉ៅ រួម​ទាំង​ប្តី ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន បន្ទាប់​ពី​អ្នក​ទាំង​២​នាក់​នោះ រៀបចំ​គម្រោង​ឆបោក​តាម​រយៈ​ធ្វើ​មន្តអាគម និង​ញុះញង់​យក​ប្រាក់​ពី​ម្ចាស់បុរីអ្នក​រកស៊ី​លក់​ផ្ទះល្វែង យក​ប្រាក់​អស់​ប្រមាណ​ជិត​១​លាន​ដុល្លារ ព្រមទាំង​រៀបចំ​គម្រោង​បោក​យក​ដី​ផ្ទះ និង​ក្រុមហ៊ុន សាងសង់​បុរី ដែល​មាន​តម្លៃ​ប្រមាណ​៥​លាន​ដុល្លារ​ទៀត តែ​មិន​បាន​សម្រេច ។

សមត្ថកិច្ចឃាត់ខ្លួនគ្រូមន្ដអាគម​អូ​ម​អាម​២​នាក់​ប្ដី​ប្រពន្ធ​នេះ បាន​ធ្វើ​ឡើង​នៅផ្ទះ​វីឡា​លេខ​០៦ ផ្លូវ​Q០១ ភូមិ​កោះអណ្តែត សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឬ​ស្សី​កែវ នា​រសៀល​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដោយ​មានការ​សម្របសម្រួល​ពី​លោក សៀង សុខ ព្រះ​រា​ជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ដឹកនាំ​កម្លាំង​ដោយ​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក ជាវ វិបុល នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​នាយកដ្ឋាន​ក្រសួងមហាផ្ទៃ​។

ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន ឈ្មោះ​សុ​ន ឆ័​យ អាយុ​៤៤​ឆ្នាំ (​ជា​ប្តី​) និង​ប្រពន្ធ​ដែល​ជា​គ្រូទាយ​ធ្វើ​មន្តអាគម​ស្នង​រូប​យាយ​ម៉ៅ ឈ្មោះ​លី ម៉ា​ណា ហៅ​លី ហ្គិ​ច​ហៀ​ក អាយុ​២៦​ឆ្នាំ អ្នក​ទាំង​២​នាក់ មាន​លំនៅ​ក្នុងភូមិ​គ្រឹះ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ខាងលើ ។ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ អាំង គី​ហេង ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជា​ពាណិជ្ជករ និង​ប្រ​ព​ន្ធឈ្មោះ ​ទិ​ត្យ ផល្លា អាយុ​៣៣​ឆ្នាំ ជា​ពាណិជ្ជករ មាន​លំនៅ​ភូមិ បឹង​សាឡា​ង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ប្ញ​ស្សី​កែវ ។

បើ​តាម​លោក អាំង គី​ហេង និង​លោកស្រី ទិ​ត្យ ផល្លា ដែល​ជា​ជន​រង​គ្រោះ​បាន​រៀបរាប់​យ៉ាង​លម្អិត ​ប្រាប់​សមត្ថកិច្ច​ថា ចាប់តាំងពី​ខែមករា ក្នុង​ឆ្នាំ​២០១៥ មក​ទល់​បច្ចុប្បន្ន គ្រាន់តែ​ថ្លៃ​ធ្វើ​កិច្ច «​ពោល​គឺ​រៀបចំ​គ្រឿង​សំណែន​» គាត់​ចាញ់បោក​លោកយាយ​គ្រូ លី ម៉ា​ណា (​ហៅ លី ហ្គិ​ច​ហៀ​ក​) និង​ប្តី​ឈ្មោះ សុ​ន ឆ័​យ អស់​ទឹកប្រាក់​ចំនួន​ជាង​៣៥​ម៉ឺន​ដុល្លារ​ឯណោះ ជា​ពិសេស​នៅ​ពេល​ធ្វើ​កិច្ច​ម្តង​ៗ លោកយាយ​គ្រូអូមអាម​បាន​ញុះញង់ ឲ្យ​គាត់​ផ្តាច់ទំនាក់ទំនង​ជាមួយ​ក្រុម​គ្រួសារ ដោយ​ឲ្យ​ចោទ​ថា​ប្រពន្ធ​កូន​ជា​បី​សាច​កាន់​ផ្កាឈូក​ខ្មៅ គឺជា​មនុស្ស​អាក្រក់ ហើយ​គ្រូ​បោក បាន​បញ្ចុះបញ្ចូល​ឲ្យ​យក​ប្លង់​ដី​ផ្ទះ​ទាំងអស់​ទៅ​ឲ្យ​គាត់​រត់ការ​ដាក់បញ្ចាំ យក​ប្រាក់​ទៅ​វិនិយោគ ធ្វើ​បុរី​នៅ​ខេត្តកំពង់ស្ពឺ ថែម​ទៀត​ផង ​។

ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ បាន​រៀបរាប់​យ៉ាង​លម្អិត​ប្រាប់​សមត្ថកិច្ច ទៀត​ថា គាត់​និង​ក្រុម​គ្រួសារ បាន​ស្គាល់ និង​មានការ​ទំនាក់ទំនង​ជាមួយ​គ្រូទាយ តាំងពី​ឆ្នាំ​២០១៥​មក រហូត​មានការ​លួងលោម​អូស​ទាញ​ឲ្យ​រៀបចំ​គ្រឿង​ដ​ង្វា​យ​ដាក់​លើ​អាសនៈ មាន​ដូច​ជា ក្រដាសប្រាក់​២០​ដុល្លារ​ចំនួន​៣២​សន្លឹក​, ស្ករ​គ្រាប់​៣២​កំប៉ុង និង​ផ្លែ​ឈើ​តម្លៃ​១៣៥​ដុល្លារ ទៀន​ធូប ស្លា​ម្លូ​ចំនួន​១២​ដុល្លារ ក្នុង​មួយ​លើក​អស់​ចំនួន​៨១១​ដុល្លារ ដោយ​ក្នុង​មួ​យស​ប្តា​ហ៍​អស់​ចំនួន​២៤៣៣​ដុល្លារ ព្រមទាំង​ឲ្យ​នាំ​ដើរ​លេង​ទៅ​ប្រទេស​ថៃ ជា​ញឹកញាប់​ផង​ដែរ ដើម្បី​លើករាសី​នៅ​ថ្ងៃ​សុក្រ សៅ​រី និង​ថ្ងៃអាទិត្យ ជា​រៀង​រាល់​ស​ប្តា​ហ៍​ ។

ជន​រង​គ្រោះ​ បាន​បញ្ជាក់​ថា ចំនួន​ទឹកប្រាក់ ដែល​យាយ​គ្រូ​បោក សរុប​ទាំងអស់​ចំនួន ប្រមាណ​ជិត​១​លាន​ដុល្លារ ដែល​ក្នុង​នោះ​ថ្លៃ​រៀបចំ​ធ្វើ​កិច្ច​ចំនួន ជាង​៣៥​ម៉ឺន​ដុល្លារ ថ្លៃ​ជើងសារ​១០​ភាគរយ​ជាង​៤២​ម៉ឺន​ដុល្លារ ព្រមទាំង​ថ្លៃ​នាំ​ដើរ​លេង ហើយ​រៀបចំ​គម្រោង​ឲ្យ​ធ្វើ​វិឡា អ​សានៈ​មាន​តម្លៃ ប្រមាណ​ជាង​១​លាន​ដុល្លារ ក្នុង​ទំហំ​ផ្ទៃដី​ជាង​២​ពាន់​ម៉ែត្រការ៉េ នៅ​ប៉ោយ​ប៉ែ​ត មាន​តម្លៃ​ប្រមាណ​២​លាន​ដុល្លារ និង​ផ្ទះ​៤​ល្វែង មាន​តម្លៃ​ប្រមាណ​ជាង​៤០​ម៉ឺន​ដុល្លារ និង​ក្រុមហ៊ុន​ផង​ដែរ ដែល​សរុប​ទាំងអស់​ប្រមាណ​៥​លាន​ដុល្លារ​ទៀត តែមិន​បាន​សម្រេច ដោយសារ​តែ​គាត់​ដឹងខ្លួន និង​បែក​ការណ៍​ទៅ​ហើយ​ ។

ជន​រង​គ្រោះ​បាន​បន្ថែម​ថា លើស​ពី​នេះ លោកយាយ​គ្រូ លី ម៉ា​ណា (​ហៅ លី ហ្គិ​ច​ហៀ​ក​) បាន​ណែនាំ​ប្តី​ឈ្មោះ សុ​ន ឆ័​យ ដែល​មាន​ជំនាញ​ខាង​រកស៊ី​នៅ​សហរដ្ឋអាមេរិក ឲ្យ​ទទួលយក​តំណែង​ធ្វើ​ជានា​យក​ប្រតិបត្តិ គ្រប់គ្រង​បុរី​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​រៀបចំ​គម្រោង​ធ្វើ​កិច្ចសន្យា​ផ្តល់​កម្រៃជើងសារ ពី​ចន្លោះ​៥​ភាគរយ ទៅ​១០​ភាគរយ ក្នុង​ការ​លក់​ផ្ទះ​មួយ​ល្វែង​ជំនួស​ជន​រង​គ្រោះ ក្នុង​បំណង​លេប​ត្របាក់​ក្រុមហ៊ុន​ទាំងមូល​តែ​ម្ដង​។

លើស​ពី​នេះ​ទៀត​ឈ្មោះ សុ​ន ឆ័​យ បាន​ឲ្យ​ផ្ញើ​ប្រាក់​តាម​ធានា​គារ ក្នុង​១​ខែ​១​ម៉ឺន​ដុល្លារ ឲ្យ​ទៅ​គាត់​ជា​រៀង​រាល់​ខែ ស្មើ​ទឹកប្រាក់​ចំនួន ជាង​៤២​ម៉ឺន​ដុល្លារ ដើម្បី​ឲ្យ​គាត់​មាន​សេចក្ដី​ទុក្ខ​ចិត្ត និង​ជឿជាក់​។ នៅ​ពេល​ដែល​គាត់​ទាមទារ​ឲ្យ​បិទ​បញ្ជីរ ឈ្មោះ សុ​ន ឆ័​យ ជា​ប្ដី​គ្រូទាយ​មិន​ធ្វើ​ឡើយ ដោយ​យក​លេស​ថា ប្រពន្ធ​គាត់​ជា​អ្នក​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ច្របូក​ប្រប​ល់ និង​ឆ្កិះ​ឆ្កៀល​ឲ្យ​ដេញ​ប្រពន្ធ​កូន និង​បុគ្គលិក​ទាំងអស់​ចេញ ហើយ​រើស​បុគ្គលិក​ថ្មី និង​ឆ្លៀតឱកាស​ខ្លែង​ឯកសារ​ទិញ​ផ្ទះ​ដាក់​ឈ្មោះ​បងប្អូន​របស់​ខ្លួន និង​បង្គាប់​ឲ្យ​រៀបចំ​ធ្វើ​អ​សានៈ​ក្នុង​បុរី ដោយ​ដាក់​ឈ្មោះ សុ​ន ឆ័​យ និង​ឈ្មោះ​ប្រពន្ធ​ជា​លោកគ្រូ​បោក តែ​ប្រហែលជា​ដល់​ថ្ងៃ​អស់​លក្ខ​ត្រឹម​នឹង ព្រោះ​ត្រូវ​បាន​គាត់​ដឹងខ្លួន​ជា​មុន​ទាន់ ទើប​ឈាន​ទៅ​ដល់​ការ​ដាក់​ពាក្យបណ្តឹង សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ចាប់​ឃាត់ខ្លួន​តែ​ម្តង​។

ប្រភព​បាន​ឲ្យ​ដឹង​ថា ក្រៅពី​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ ត្រូវ​ចាញ់បោក​លោកយាយ​គ្រូអូមអាម លី ម៉ា​ណា (​ហៅ លី ហ្គិ​ច​ហៀ​ក​) ដែល​ជា​អ្នក​ស្នង​រូប​យាយ​ម៉ៅ និង​ប្តី​ឈ្មោះ សុ​ន ឆ័​យ នៅ​មាន​មនុស្ស​ជា​ច្រើន​ទៀត ដែល​បាន​ទៅ​រក​គ្រូមន្ដអាគម​ឲ្យ​ជួយ និង​ចាញ់បោក​ជា​ហូរហែ​ផង​ដែរ​។

ក្រោយ​ពី​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​នាយកដ្ឋាន​នគរបាល​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​លោកយាយ​គ្រូអូមអាម លី ម៉ា​ណា (​ហៅ លី ហ្គិ​ច​ហៀ​ក​) និង​ប្តី​ឈ្មោះ សុ​ន ឆ័​យ នៅ​ព្រឹកស្អែក​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧​ស្អែក​នេះ ជនសង្ស័យ​ទាំង​២​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​និ​តិ​វិធី​ហើយ ខណៈ​ជន​រង​គ្រោះ​សំណូមពរ ឲ្យ​ចាត់​ការណ៍​តាម​ច្បាប់​ផ្លូវច្បាប់ ពីព្រោះ​ជា​បទល្មើស​ព្រហ្មទណ្ឌ ក្នុង​ករណី​ឆបោក ញ៉ុះ​ញ៉​ង់​រំលោភ​លើ​ទំនុកចិត្ត ដែល​មិន​អាច​លើកលែង​បាន​ ។

ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​សមត្ថកិច្ច​នាំ​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

loading...

LEAVE A REPLY

Please enter your comment!
Please enter your name here