កញ្ញា ដេនី ក្វាន់ ទទួលស្គាល់ថាខ្លួនស្អាតដោយសារកែសម្ផស្ស

0
536
loading...
loading...

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ កញ្ញា ដេនី ក្វាន់ បានបញ្ជាក់ថា កញ្ញាបានផ្លាស់ប្តូរច្រើនហើយ ពីមុនចូលចិត្តសុិចសុីណាស់ ហើយទទួលស្គាល់ថាខ្លួនសុិចសុី…តែពេលប្តូរមកស្លៀកសុភាពវិញ វាក៏ក្លាយទៅជាទម្លាប់របស់កញ្ញាបាត់ទៅហើយ…​ហើយ​ក៏លែងចង់សុិចសុីទៀតដែរ។

ជាក់ស្តែងរយះពេល១ម៉ោងមុននេះ បើយោងតាម គណនីហ្វេសប៊ុក កញ្ញា ដេនី ក្វាន់ បានបង្ហោះសារ និងរូបភាពកាលពីអតីតកាល ដោយសរសេរសារយ៉ាងដូច្នេះថា៖ នៅលើលោកនេះមនុស្សប្រុសស្រីណាដែលមិនចង់មានសម្រស់ស្រស់ស្អាត? ទាំងខ្ញុំទាំងគេ…? ជាធម្មតាមនុស្សគ្រប់រូបកើតមកលើផែនដីនេះសុទ្ធតែចង់បានរូបរាងស្រស់ស្អាតទៅតាមសេចក្តីប៉ងប្រាថ្នាតែយើងមិនអាចបញ្ជារច្បាប់ធម្មជាតិបាននោះទេ. តែយើងអាចតុបតែងកែប្រែរូបសម្រស់របស់យើងបានតាមការចង់បានរបស់យើង ទាំងនេះវាមិនមែនជាកំហុសឬក៏ការប្រព្រឹត្តអំពើអាក្រក់នោះឡើយ…ងាកមកសង្គមបច្ចុប្បន្នដែលជាសង្គមសុីវិលយ័ គ្រាន់តែចង់បានរូបរាងមុខមាត់ស្អាតបំពេញបំណងប្រាថ្នាផ្ទាល់ខ្លួនសោះម្តេចក៏ត្រូវទទួលបានការដៀមដាមមើលងាយពេបជ្រាយ( ក្នុងខ្លួនសុទ្ធតែគីមី ) ទៅវិញ. ខ្ញុំមិនយល់សោះលុយខ្ញុំ ខ្លួនខ្ញុំ សម្រស់ខ្ញុំមិនបានពាក់ពន្ធ័ឬទៅយកលុយបុគ្គលណាផ្សេងឡើយម្តេចក៏ចេះដឹងឈឺឆ្អាលខ្លាំងម្ល៉េះ? មនុស្សខ្ញុំហ៊ានធ្វើគឺហ៊ានទទួលខ្លាចអីនឹងប្រាប់គេថាខ្ញុំស្អាតដោយសារកែសម្ភស្ស! អ្នកខ្លះគ្មានលុយកែក៏មកទើសឯអ្នកខ្លះទៀតមានលុយកែហើយតែនៅតែមិនស្អាតអានឹងវាមិចវិញ? ឈប់បានឈប់ទៅណាអ្នកទើសមួយចំនួនព្រោះខ្ញុំមិនបានយកខ្លួនអ្នកអែងមកកែសម្ភស្សទេ. ដេននីក្វាន់៕

loading...

LEAVE A REPLY

Please enter your comment!
Please enter your name here